កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀបចំ concept note ក្រោម​ចំណងជើង​ថា​សម្បូរ​ត្រី​នៅ​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ពុធ ១០​កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និង​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ជួបប្រជុំ​ពិភាក្សា​លើ​ការរៀបចំ concept note ក្រោម​ចំណងជើង​ថា​សម្បូរ​ត្រី​នៅ​កម្ពុជា ដើម្បី​ស្នើ Fund ពី GCF នៅ​ស្នាក់ការ​ការិយាល័យ​អង្គការ​ស្បៀងអាហារ​ពិភពលោក​កម្ពុជា FAO នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ 

​ក្នុង​គោលបំណង​ធ្វើ​លើ​កិច្ចការ​មួយចំនួន​ដើម្បី​បន្សាំ​លើ​បម្រែបម្រួល​អាកាសធាតុ​:
១. ពិនិត្យ​លើ​កិច្ច​វារីវប្បកម្ម 
២. ពិនិត្យ​លើ​ការងារ​រៀបចំ​ធ្វើអោយ​ប្រសើរ​ឡើងវិញ​នៅ​ទីជម្រក​ជលផល និង​អេកូ​ស៊ី​ស្តែ​ម​
៣. ពិនិត្យ​លើ​ការងារ​ជលសា​ស្ត្រ ឧតុនិយម ដែល​ជះឥទ្ធិពល​លើ​ជលផល​។​

​ជារួម​អង្គការ FAO និង​សម្របសម្រួល​គ្រប់​ក្រសួង​ដែល​ពាក់​ព​ន្ធ័ ដើម្បី​រៀប​គម្រោង​ដ៏​ធំ​មួយ​សម្រាប់​ដោះស្រាយ​លើ​តម្រូវការ និង​សន្តិសុខ​ស្បៀង​ទៅដល់​ឆ្នាំ​២០៥០ និង​ថ្ងៃ​អនាគត​សម្រាប់​កម្ពុជា​៕