ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប មាន​លោក វិ​ន ប៊ុន​ពៅ​, លោក ហេង បូរាណ និង​លោក ខូវ វេ​ង​សុង បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការប្រមូល​ទិន្នន័យ លើ​ការវាយតម្លៃ​តម្រូវការ ការត្រៀមខ្លួន​រួចរាល់​នៅ​កម្ពុជា ផ្តោតលើ​កិច្ចពិភាក្សា​ជា​ក្រុម​ទាក់ទង​នឹង​មូលនិធិ អាកាសធាតុ​ប

​នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត់រី​ជិន​ស៊ី រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែ​មិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប មាន​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​, លោក ហេង បូរាណ អនុប្រធាននាយកដ្ឋាន និង​លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការប្រមូល​ទិន្នន័យ លើ​ការវាយតម្លៃ​តម្រូវការ ការត្រៀមខ្លួន​រួចរាល់​នៅ​កម្ពុជា ផ្តោតលើ​កិច្ចពិភាក្សា​ជា​ក្រុម​ទាក់ទង​នឹង​មូលនិធិ អាកាសធាតុ​បៃតង ដែល​សហការ​រៀបចំ​ដោយ វិទ្យាស្ថាន​កំណើន​បៃតង​សាកល (GGGI) និង​សម្របសម្រួល​ដោយ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៃ​ក្រសួងបរិស្ថាន  ដែលមាន​សមាសភាព​ចូលរួម​សរុប​ប្រមាណ ៤៧ រូប មកពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ២៦ មានដូចជា វិទ្យាស្ថាន​កំណើន​បៃតង​សាកល (GGGI), ក្រសួងបរិស្ថាន​, ក្រសួង​ធនធានទឹក និង​ឧតុនិយម​, អាជ្ញាធរ​ទន្លេសាប​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, PPSEZ and another special economic zone, Golden Tree Co.,Ltd., Wing Bank, Verywords Cambodia, Cambodia Logistics Association, DHL Express, EnergyLab, Savino Del Bene, Bollore Logistics, Vireak Buntham Express, AZ Group, Truck Association, Capitol Logistics, FAO, UNIDO, WCS, SME Bank of Cambodia Plc, Royal Group Phnom Penh Economic Zone, Amret Plc and LOLC​។  គោលបំណង​នៃ​ការចូលរួម​សិក្ខាសាលា គឺ​ក្រុម​ពិភាក្សា​គឺ​ផ្តោត​សំខាន់​លើ ការប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​កំណត់​អាទិភាព​សកម្មភាព​អាកាសធាតុ ដោះស្រាយ រួមទាំង​គម្លាត​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម សម្រាប់​រៀបចំ​សំណើរ អភិវឌ្ឍ​គម្រោង​មូលនិធិ​អាកាសធាតុ​បៃតង ដែលមាន​សក្តានុពល និង​ស្របតាម​គោលនយោបាយ​ជាតិ​៕