លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ របស់​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ស្វែងយល់​ពី​ការលើកកម្ពស់​ការយល់​ដឹង និង​កសាង​សមត្ថភាព​យេនឌ័រ​លើ​ការ គ្រប់គ្រង​ធនធានធម្មជាតិ ស្ថិតនៅក្នុង​ខេត្តពោធិ៍សាត់​

​កាលពី​ថ្ងៃ​អង្គារ ៦​កើត ដល់​ថ្ងៃ​សុក្រ ៩​កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៨ រហូតដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៤ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប បន្ត​ចុះ​ស្វែងយល់​ពី​ការលើកកម្ពស់​ការយល់​ដឹង និង​កសាង​សមត្ថភាព​យេនឌ័រ​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ស្ថិតនៅក្នុង​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ 

 ១. គោលបំណង​
- ចុះ​ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ការងារ​យេនឌ័រ​ពី​តួនាទី ភារកិច្ច​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​
- ពង្រឹងសមត្ថភាព​យេនឌ័រ​ឱ្យ​ស៊ីជម្រៅ​ពី​ការចូលរួម​របស់​ស្ត្រី​លើ​គ្រប់គ្រង​ធនធានធម្មជាតិ​
- សិក្សា​លើ​ចំនួន​ប្រជាពលរដ្ឋ មុខរបរ និង​ចំនួន​ស្ត្រី​យល់ដឹង​ពី​សារៈប្រយោជន៍​ធនធានធម្មជាតិ​របស់​បឹង​ទន្លេសាប​។​

 ២. គោលដៅ​នៃ​ការសិក្សា​
- ក្រុមការងារ​ចុះ​ជួបពិភាក្សា​ការងារ​ពាក់ព័ន្ធ​យេនឌ័រ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថិតនៅ​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​
- សម្ភាសន៍​ពី​ការ​រងារ​ស្ត្រី​។​

​ការចុះ​សិក្សា​ស្វែងយល់​នេះ ផ្ដោតលើ​ការលើកកម្ពស់​ការយល់​ដឹង​យេនឌ័រ​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹងសមត្ថភាព​យេនឌ័រ​បន្ថែម​ពី​អត្ថប្រយោជន៍​ពី​បឹង​ទន្លេសាប និង​ឱ្យមាន​ការចូលរួម​រប​ស់​ស្ត្រី​ដោយ​សមធម៌​មិន​រើសអើង ក៏ដូចជា​ការផ្សារភ្ជាប់​រវាង​តួនាទី ភារកិច្ច​របស់​ស្ត្រី និង​បុរស​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព​៕