លោក ខ្វាន់ ភ​ត្ត្រា ប្រធានស្តីទី នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ និង​សហស​វិក​តា​របស់ខ្លួន បាន​ចូលរួម​ពិភាក្សា​ស្តីពី​គម្រោង​វាយតម្លៃ​សេចក្តីត្រូវការ និង​ការត្រៀមខ្លួន នៃ​ថវិកា​អាកាសធាតុ​បៃតង (Green Climate Fund Readiness Needs Assessment)​

​នា​ថ្ងៃ​សុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ លោក ខ្វាន់ ភ​ត្ត្រា ប្រធានស្តីទី នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ និង​សហស​វិក​តា​របស់ខ្លួន បាន​ចូលរួម​ពិភាក្សា ស្តីពី​គម្រោង​វាយតម្លៃ​សេចក្តីត្រូវការ និង​ការត្រៀមខ្លួន នៃ​ថវិកា​អាកាសធាតុ​បៃតង (Green Climate Fund Readiness Needs Assessment)​។ កិច្ចពិភាក្សា​នេះ​មានការ​ចូលរួម​អន្តរ​ស្ថាប័ន រួមមាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រោម​អធិបតីភាព ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អាជ្ញាធរ​ទន្លេសាប តាម​វិស័យ​ការងារ​រៀងៗ​ខ្លួន​។​

​សូម​ជម្រាបជូន​ថា កិច្ចពិភាក្សា​នេះ​មាន​គោលបំណង​៖
១. ការស្វែងយល់​អំពី​សកម្មភាព​របស់​អន្តរ​ស្ថាប័ន ភាព​ត្រៀមខ្លួន​នៃ​សេចក្តីត្រូវការ និង​បញ្ហា​ប្រឈម 
២. ការ​ចោទ​សំណួរ និង​ការបំពេញ​សំណួរ យន្តការ​សម្របសម្រួល​អន្តរ​ស្ថាប័ន ភាពខ្លាំង និង​ភាព​ខ្សោយ​លើ Climate Action and Finance និង​លទ្ធភាព​ដែល​ទទួលបាន​ហិរញ្ញប្បទាន​អនុវត្ត​គម្រោង​នៃ​ថវិកា​អាកាសធាតុ​បៃតង​

​ជា​លទ្ធផល អាជ្ញាធរ​ទន្លេសាប​បានការ​គាំទ្រ​ដោយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ជាតិ និង​អន្តរជាតិ ដើម្បី​បើកផ្លូវ និង​ស្វែងរក​កាលានុវត្តភាព​អនុវត្ត​គម្រោង​នៅ​តំបន់​បឹង​ទន្លេសាប តាមរយៈ​ថវិកា​អាកាសធាតុ​បៃតង​។  

​គួរបញ្ជាក់​ផងដែរ អាជ្ញាធរ​ទន្លេសាប​បាន​សកម្ម​នៃ​ការបំពេញ​សំណួរចម្លើយ​នៃ​គម្រោង​វាយតម្លៃ​សេចក្តីត្រូវការ និង​ការត្រៀមខ្លួន នៃ​ថវិកា​អាកាសធាតុ​បៃតង (Green Climate Fund Readiness Needs Assessment) និង​កិច្ចប្រជុំ​ព្រមព្រៀងគ្នា​បង្កើត​ក្រុមការងារ​បឋម​មួយ​ដើម្បី​រក្សា​ទំនាក់ទំនង លើ​សេចក្តីត្រូវការ​នានា​សម្រាប់​ជំ​ហ៊ាន​បន្ទាប់ ការចែករំលែក​បទពិសោធ​ន៍ និង​សកម្មភាព​ការងារ​គម្រោង​អនាគត​៕