នាថ្ងៃសុក្រ ១៤រោចដល់ថ្ងៃសៅរ៍ ១កើត ខែអាសាឍល ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ GNSS Geomate GPS សម្រាប់ការវាស់វែង កំណត់និយាមកា និងផលិតផែនទី ដែលប្រព្រឹត្តទៅនៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឧទ្ទេសដោយអ្នកជំនាញការផ្នែកវាស់វែង ពីក្រុមហ៊ុន Accurate Advance Suryvey និងមានសិក្ខាកាមជាមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាបចូលរួមចំនួន ១៥ រូប ។
សូមជម្រាបថា ការបណ្តុះបណ្តាលនេះ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញអាជ្ញាធរទន្លេសាបបន្ថែម ក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវចំណុចនិយាមកា សហការរៀបចំធ្វើផែនទីបោះបង្គោលកំណត់ព្រំ គ្រប់គ្រងតំបន់ទន្លេសាប សំដៅការពារថែរក្សាធនធានធម្មជាតិបឹងទន្លេសាបឱ្យខាងតែបានស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលបានកំណត់។
ជាលទ្ធផលសិក្ខាកាមទទួលបាន :
- យល់ដឹងពីរបៀបកំណត់ឧបករណ៍ GNSS (equipment configuration)
- ការតម្លើងឧបករណ៍ ដែលពាក់ព័ន្ធសម្រាប់ការវាស់វែង
- ការថែរក្សាឧបករណ៍ និងវិធានការសុវត្ថិភាពការងារ
- អនុវត្តដោយផ្ទាល់ ៕