នាព្រឹកថ្ងៃ អង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ជួបពិភាក្សាការងារជាមួយអ្នកប្រឹក្សាយោបល់អន្តរជាតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក Azghea Hussian Mohammmed លើគម្រោងសិក្សាសមិទ្ធិលទ្ធភាពការអភិវឌ្ឍ NSDI នៅប្រទេសកម្ពុជា។
កិច្ចប្រជុំពិភាក្សាការងារនេះ ក្នុងគោលបំណង ដើម្បីធ្វើការស្វែងយល់ពីរបៀបនៃការគ្រប់គ្រងទិន្នន័យភូមិសាស្ត្រ និងទិន្នន័យផ្សេងៗទៀត ដែលពាក់ព័ន្ធ ក្នុងការលើកអនុសាសន៍លើការបង្កើតការអភិវឌ្ឍ NSDI រួមទាំងស្វែងរកយន្តការក្នុងការចែករំលែកទិន្នន័យទាំងនោះសម្រាប់ជាប្រយោជន៍ក្នុងដំណើការការអភិវឌ្ឍគម្រោង NSDI ។
សូមជម្រាបជូនថា បន្ទាប់ពីការធ្វើបទបង្ហាញពីគម្រោងសិក្សាសមិទ្ធិលទ្ធភាពការអភិវឌ្ឍ SNDI អ្នកប្រឹក្សាយោបល់អន្តរជាតិរួចមក កិច្ចប្រជុំបានពិភាក្សាពិគ្រោះយោបល់គ្នា ដើម្បីស្វែងយល់លើការផ្តល់ធាតុចូល និងបញ្ជីទិន្នន័យដែលអាជ្ញាធរទន្លេសាប បាន និងកំពុងប្រមូល ប្រើប្រាស់សព្វថ្ងៃ ដើម្បីចូលរួមជាការចែករំលែកទិន្នន័យព័ត៌មានតម្រូវការនៃកិច្ចប្រជុំផងដែរ ៕