លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ​ធនធាន​រ៉ែ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការវាយតម្លៃ​ហេតុផល​ប៉ះពាល់​យេនឌ័រ (GIA) នៅ​ខេត្តសៀមរាប

​ថ្ងៃ​ពុធ ៦​កើត និង​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ​២០២៤ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ​ធនធាន​រ៉ែ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការវាយតម្លៃ​ហេតុផល​ប៉ះពាល់​យេនឌ័រ (GIA) នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ក្នុង​ខេត្តសៀមរាប ដែល​សហការ​រៀបចំ​ដោយ​អង្គការ Oxfam និង​អង្គការ Fact  ។​

​សិក្ខាសាលា​នេះ​គឺមាន​គោលបំណង ៖ 
- ដើម្បី​បង្កើន​ការយល់ដឹង​ពី​អ្នកចូលរួម​ទាក់ទង​នឹង​គោលការណ៍ និង​សារៈសំខាន់ នៃ​ការវាយតម្លៃ​ផលប៉ះពាល់​យេនឌ័រ (GIA) ក្នុង​ដំណើរការ​អភិវឌ្ឍ​នានា​។​
- ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកចូលរួម​ក្នុងការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការប្រើប្រាស់​ឧបករណ៍ និង​វិធីសាស្ត្រ​នានា ពាក់ព័ន្ធ​ការប៉ាន់ប្រមាណ​ផលប៉ះពាល់​បរិស្ថាន (EIA) ដែល​បាន​ដោះស្រាយ​បញ្ហា​យេនឌ័រ​បាន​គ្រប់​ជ្រុងជ្រោយ​។​
- ដើម្បី​បង្កើន​ឱកាស​នៃ​ការសិក្សា​រៀនសូត្រ និង​សហការ ក្នុងចំណោម​សិក្ខាកាម​ពាក់ព័ន្ធ នៃ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការវិភាគ​បញ្ហា​យេនឌ័រ និង​ការវាយតម្លៃ​ក្នុងការ​សម្រេចចិត្ត និង​ការអនុវត្ត​គោលនយោបាយ​៕