លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការបញ្ជូន​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ មក Master Station (Server) និង​

​នា​ថ្ងៃ​ចន្ទ ១០​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​បច្ចេកទេស នៃ​គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា​សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប ប្រទេស​កម្ពុជា (Pilot Project of Hydrological Data Observation and Transmission Technology for Tonle Sap Basin in Cambodia) ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ជា​អនុប្រធាន​គម្រោង បាន​បន្ត​ចុះ​ធ្វើការ​ពិនិត្យ​-​ផ្ទៀងផ្ទាត់​ទិន្នន័យ​កម្ពស់​ទឹក និង​កម្រិត​ទឹកភ្លៀង (Server) ស្ថានីយ​ចំនួន ០៥​ស្ថានីយ នៅ ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់ និង​ខេត្តបាត់ដំបង មក Master Station អ​ទស​។ 

​ដោយមាន​ការជួយ​បច្ចេកទេស​ពី​ចម្ងាយ​របស់​ក្រុម​ជំនាញ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម ការអភិរក្ស​ទឹក​ណាន​ជី​ង (NIHWA)  នៃ​ក្រសួង​ធនធានទឹក​ចិន ដើម្បី​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ​រួមគ្នា ដែលជា​លទ្ធផល​ទទួល​បាន ដូចខាងក្រោម​៖
- ស្ថានីយ​ឆ្នុកទ្រូ (AWS, HR): កម្រិត​កំពស់​ទឹក ៧.១៧​ម និង​កម្រិត​ទឹកភ្លៀង​សរុប ៨៥៩​ម​ម គិត​ចាប់ពី​ស្ថានីយ​ដាក់​ដំណើរ រហូតដល់​បច្ចុប្បន្ន​។​
- ស្ថានីយ​បាក់​ត្រកួន (AWS and HQR): កំពស់​ទឹក​មាន ២.៣៨​ម និង​ផលបូក​កម្រិត​ទឹកភ្លៀង​សរុប ៧២៩​ម​ម​។​
- ស្ថានីយ​ច្រាំង​ចោត​(H.R): កំពស់​ទឹក ៣.៩០​ម និង​ផលបូក​កម្រិត​ទឹកភ្លៀង​សរុប ៧៩៣​ម​ម​។​
- បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​ឧតុនិយម និង​កម្រិត​ទឹកភ្លៀង ពី​ស្ថានីយឧតុនិយម AWS ចំនួន ០២​ស្ថានីយ គឺ​ស្ថានីយ​ស្ថិតនៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង និង​ស្ថានីយ​ស្ថិត​ស្ទឹង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​
-  បាន​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​កម្ពស់​ទឹក ពី​ស្ថានីយ​ជលសា​ស្ត្រ H.R ចំនួន ០២​ស្ថានីយ គឺ​ស្ថិតនៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង និង​ស្ថានីយ​ស្ទឹង​សង្កែ (​ស្ពាន​ច្រាំង​ចោត​), ស្រុក​បាណន ខេត្តបាត់ដំបង​។​
- បានរៀបចំ​តេ​ស្តិ៍​សាកល្បង​ការភ្ជាប់​បណ្តាញ (Set up for Configuration)  ប​ញ្ជួ​ន​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ ពី​ស្ថានីយ H. Q.R ស្ថិត​ស្ទឹង​ពោធិ៍សាត់ (​ស្ពាន​បាក់​ត្រកួន​) ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​
-  ការធ្វើ​តេស្ត​សាកល្បង (System Test situation) ដូចជា ការផ្តល់​ថាមពល អាគុយ​-​សូ​ឡា​(power supply)
- បានធ្វើ​ការថែទាំ​ស្ថានីយ ដូចជា លាង​សម្អាត​តម្រងទឹក​ភ្លៀង និង​ក្តារ​ម៉ែត្រ ផ្ទាំង​សូ​ឡា កាប់​សម្អាត​មែកឈើ​ជុំវិញ​ទីធ្លារ ស្ថានីយ​។​

​សូម​ជម្រាបជូន​ថា​៖ អាជ្ញាធរ​ទន្លេសាប បានធ្វើ​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម ការអភិរក្ស​ទឹក​ណាន​ជី​ង (NIHWA)  នៃ​ក្រសួង​ធនធានទឹក​ចិន ក្នុងការ​អនុវត្ត​គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា​សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប ប្រទេស​កម្ពុជា (Pilot Project of Hydrological Data Observation and Transmission Technology for Tonle Sap Basin in Cambodia) ដែលមាន​ចំនួន ១១ ស្ថានីយ លើ​ទីតាំង ៨ កន្លែង សម្រាប់​ប្រមូល​ទិន្នន័យ​របប​ជលសា​ស្ត្រ និង​អាកាសធាតុ នៅ​តំបន់​ជុំវិញ​អាង​ទន្លេសាប ដែល​បានចាប់ផ្តើម​ដំណើរ​សាងសង់ នៅ​ខែមករា ឆ្នាំ​២០២៣ និង​បានបញ្ចប់​ការដំឡើង​ស្ថានីយ​នៅ​ខែមីនា ឆ្នាំ​២០២៣ ។ ស្ថានីយ​ទាំង ១១ រួមមាន​៖
- ស្ថានីយ​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យ​ចំនួន  ០១  (Master station-Sever) នៅ​អាជ្ញាធរ​ទន្លេសាប  និង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ​ទាំង ១១ ស្ថានីយ ជុំវិញ​តំបន់​អាង​ទន្លេសាប មាន​៖
- មាន ០៤ ស្ថានីយ​ជលសា​ស្ត្រ ឮ (H.R):​ដែល​ខេត្តកំពង់ធំ ចំនួន ០១ ស្ថានីយ (​ស្ទឹង​ជី​នី​ត​), ខេត្តបាត់ដំបង ចំនួន ០២ ស្ថានីយ​(​តំបន់​ព្រែក​ទាល់ និង​ស្ទឹង​សង្កែ​-​ច្រាំង​ចោត​) និង​ខេត្តកំពង់ឆ្នាំង ចំនួន​០១ ស្ថានីយ (​តំបន់​ឆ្នុល​ទ្រូ​)​។​
-​មាន ០៣​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម (ADCP, H.Q.R) : ខេត្ត កំពង់ធំ ចំនួន ០១ ស្ថានីយ​(​ស្ទឹងសែន​), ខេត្តសៀមរាប ចំនួន ០១ ស្ថានីយ (​ស្ទឹង​ស្រែង​) និង​ខេត្តពោធិ៍សាត់​ចំនួន ០១ ស្ថានីយ (​ស្ទឹង​ពោធិ៍សាត់​-​បាក់​ក្រ​កួន​)​។​
- មាន ០៤ ស្ថានីយឧតុនិយម (AWS): ខេត្តកំពង់ធំ ០២ ស្ថានីយ (​តំបន់​ពាម​បាង និង​ស្ទឹងសែន​(​តា​អោក​) , ខេត្តកំពង់ឆ្នាំង ចំនួន ០១ ស្ថានីយ​(​តំបន់​ឆ្នុកទ្រូ​) និង​ខេត្តពោធិ៍សាត់ ចំនួន ០១ ស្ថានីយ (​ស្ទឹង​ពោធិ៍សាត់​- បាក់​ត្រកួន​)៕