រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៦-២៧ ខែមិថុនា ឆ្នាំ ២០២៣ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានធនធានធម្មជាតិ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី Introduction to eSource Hydrological Modelling របស់គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (Irrigated Agriculture Improvement Project, IAIP) នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម មានអញ្ជើញចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អគ្គិសនីកម្ពុជា និងមន្ត្រីដែលពាក់ព័ន្ធជាមួយគម្រោងមកពីក្រសួងស្ថាប័ន។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ៖
- គ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា តាមកម្មវិធី eWater Source
- ប្រើប្រាស់ម៉ូដែល និងធ្វើបច្ចុប្បន្នភាពវិស័យធនធានទឹកសម្រាប់ពេលអនាគតតាមកម្មវិធី eWater Source និង
- វិភាគ និងវាយតម្លៃពីការប្រែប្រួល នៃវិស័យធនធានទឹកក្នុងអាងទន្លេ និងអនុអាងទន្លេតាមរយៈម៉ូដែល eWater Source ។