ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ទទួលជួយឯកឧត្តមប្រធានអាជ្ញាធរទន្លេសាបលើកិច្ចការបច្ចេកទេស និងសិក្សាស្រាវជ្រាវ បានអញ្ជើញចូលរួមប្រជុំ ក្រោមប្រធានបទ Mekong Research Symposium “Data into Action for Resilient Mekong” ដែលមានរយៈពេល ០៣ថ្ងៃ នៅទីក្រុងឈៀងរ៉ៃ ប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពី បណ្តាប្រទេសតំបន់អាស៊ីដែលទន្លេមេគង្គហូរកាត់។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអញ្ជើញធ្វើបទបង្ហាញស្តីពី Data on Tonle Sap Great Lake for Decision Making in Cambodia ជូនអង្គប្រជុំព្រមទាំងជាវាគ្មិនក្នុងកិច្ចពិភាក្សាប្តូរយោបល់លើការគ្រប់គ្រងទិន្នន័យ និងការផ្សព្វផ្សាយស្តីពីការប៉ះពាល់លើធនធានធម្មជាតិដែលទាក់ទងនឹងការផ្លាស់ប្តូរអាកាសធាតុលើអាងទន្លេមេគង្គ ជាពិសេសបឹងទន្លេសាប ។