ថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការប្រើប្រាស់បណ្តាញផ្ទុកទិន្នន័យ (NAS) ក្នុងការគ្រប់គ្រងព័ត៌មាន ទិន្នន័យរបស់អគ្គលេខាធិកាដ្ឋានអាជ្ញាធរទន្លេសាប ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ។
កិច្ចប្រជុំនេះ មានគោលបំណង ៖
-ស្វែងយល់ អំពីរបៀបទុកដាក់ទិន្នន័យ នៅក្នុងបណ្តាញផ្ទុកទិន្នន័យ (NAS)
-ការរៀបចំ ទុកដាក់ទិន្នន័យ ប្រកបដោយសុវត្ថិភាព និងការទាញយកទិន្នន័យមកប្រេីប្រាស់ ក្នុងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ។