ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចុះ​សិក្សា​ស្រាវជ្រាវ​ពី E-DNA ដើម្បី​កំណត់​អត្តសញ្ញាណ​លើ​ប្រភេទ​ត្រី​នីមួយៗ​

​ថ្ងៃ​សៅរ៍ ៧​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​គន្លង​ដាយ​លេខ ១៣ តាម​ដង​ទន្លេសាប ដើម្បី​កំណត់​អត្តសញ្ញាណ E-DNA លើ​ប្រភេទ​ត្រី​នីមួយៗ ។​

​ជា​លទ្ធផល​ក្រុមការងារ​បាន​រកឃើញ​ប្រភេទ​ត្រី​មាន​ចំនួន ៣២ ប្រភេទ ក្នុងចំណោម​ត្រី​ប្រមាណ ១៧១ ប្រភេទ ដែលមាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​អា​ជ្ញា​ធរ​ទន្លេសាប និង​បាន​ស្រង់​យក​ជា​សំណាក​ដើម្បី​ទៅធ្វើ​ការវិភាគ​នៅ​មន្ទីរពិសោធន៍​នា​ប្រទេស​បារាំង ។​

​សូមបញ្ជាក់ថា គម្រោង​សិក្សា E-DNA លើ​ប្រភេទ​ត្រី​នៃ​បឹង​ទន្លេសាប នឹងត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ត​ដើម្បី​សម្រេចបាន​លើ​អត្តសញ្ញាណ​ត្រី​ដែលមាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ​អាជ្ញាធរ​ទន្លេសាប ។