នាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នៅសាលប្រជុំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម ម៉ៅហាក់ អនុប្រធាន អាជ្ញាធរទន្លេសាប ដំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រក្នុងការសរសេរព័ត៌មាន និងផលិតវីដេអូបែបបទយកការណ៍ (Features)" ដែលវគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅមានរយៈពេលចំនួន ០២ថ្ងៃ មានសិក្ខាកាមចូលរួម ចំនួន ៣០នាក់ ជាមន្ត្រីអាជ្ញាធរទន្លេសាប មន្ត្រីមកពីនាយកដ្ឋានជលសាស្ត្រ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ វគ្គបណ្ដុះបណ្តាលគោលបំណងសំខាន់ៗ ដើម្បីពង្រឹង និងបង្កើនចំណេះដឹងបន្ថែមដល់មន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប និងមន្ត្រីនៃស្ថាប័នដៃគូរពាក់ព័ន្ធ ក្នុងការសរសេរព័ត៌មាន (5Ws & H) ។ ជាលទ្ធផល សិក្ខាកាម ទទួលបាននូវៈ
- យល់ដឹងឲ្យកាន់ច្បាស់ពីធាតុផ្សំ និងគ្រោងឆ្អឹងនៃការធ្វើបទយកការណ៍
- យល់ដឹងពីវិធីសាស្ត្រនៃការប្រើប្រាស់សំណួរដើម្បីសម្ភាសន៍
- យល់ដឹងបន្ថែមពីរបៀប ជ្រើសរើសប្រធានបទ
- យល់ដឹងពីរបៀបថតរូបភាព
- ចេះរៀបចំផែនការ និងបែកចែការងារមុនពេលចុះថត ពេលចុះថត និងក្រោយពេលចុះថតរួច
- យល់ដឹងកាន់តែច្បាស់ពីហានិភ័យការងារពេលចុះថតបទយកការណ៍ ។