ប្រជុំ​ពិភាក្សា​ការងារ​ស្តីពី គម្រោង CREWS សម្រាប់​ការទទួលបាន​ប្រព័ន្ធ​ប្រកាសអាសន្ន​ក្នុង​តំបន់​ទន្លេសាប (Cambodia and Lao project)

​នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២  កិច្ចប្រជុំ​ពិភាក្សា​ការងារ​ស្តីពី គម្រោង CREWS សម្រាប់​ការទទួលបាន​ប្រព័ន្ធ​ប្រកាសអាសន្ន​ក្នុង​តំបន់​ទន្លេសាប (Cambodia and Lao project) នៅ​សាលប្រជុំ នៃ​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ដោយ  លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ​នៃ​អាជ្ញាធរ​ទន្លេសាប ។​

​គោលបំណង នៃ​កិច្ចប្រជុំ​ពិភាក្សា ៖
- សាកសួរ និង​ស្វែងយល់ អំពី​ផែនការ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប​
- សាកសួរ​ព័ត៌មាន អំពី​ប្រព័ន្ធ​ប្រកាស​ភាពអាសន្ន (early warning system) និង hydro meteorological ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប 
- ស្វែងយល់ អំពី ចំនួន​ប្រជាជន ផលប៉ះពាល់ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន រស់នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។