កំពង់ចាម÷ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងនៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ ឯកសារទស្សនទានសម្រាប់ការរៀបចំកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ (MRC) លើកទី ៤ និងសន្និសីទអន្តរជាតិ (The 4th MRC Summit and International Conference) ដែលគ្រោងរៀបចំនៅក្នុងខែ មេសា ឆ្នាំ២០២៣ នៅប្រទេសឡាវ។ គោលបំណងនៃកិច្ចប្រជុំ គឺអង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗនៃសន្និសីទដែលបានរៀបចំធ្វើនាពេលកន្លង និងសមិទ្ធផលដែលសម្រេចបានក្នុងផែនការ BDS 2021-2030។ អង្គប្រជុំបានផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួនបន្ថែមទៀត ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលលើកទី៤ ដែលបានគ្រោងនិងរៀបចំធ្វើនៅក្នុងឆ្នាំ ២០២៣ នាពេលខាងមុខ។