ខេត្តសៀមរាប: ថ្ងៃពុធ ៧កើត ដល់ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារមន្ត្រីបច្ចេកទេស បានចុះសិក្សាលើការអនុវត្តច្បាប់ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ដើម្បីការអភិរក្សនិងការប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប នៅសហគមន៍នេសាទត្រពាំងធំ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។