រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការអាជ្ញាធរទន្លេសាប អមដោយ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្តីពី European Investment Bank, EIB Workshops on Framework loan allocation process/disbursement/environment/social standards and Procurement ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ និងជានាយកគម្រោង PMU-ADB និង WB MOWRAM នៃក្រសួងធនធានទឹក និងឧតុនិយម ជាមួយភាគី EIB ( European Investment Bank) និងភាគីពាក់ព័ន្ធផ្សេងទៀត។ សម្រាប់ភាគីខាងកម្ពុជាមានការចូលរួមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារ PMU លោកប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ប្រធាននាយកដ្ឋានឧតុនិយម និងប្រធាន-អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធមានដូចជា ខេត្តបាត់ដំបង, កំពង់ធំ, កំពង់ចាម, តាកែវ និងខេត្តកំពត៕