នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប មានការរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធី WordPress ក្នុងការគ្រប់គ្រងគេហទំព័រ ដែលបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការរង ដែលមានសិក្ខាកាមចូលរួមចំនួន ៧នាក់ ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ពីព្រហស្បតិ៍ ៦រោច ដល់ថ្ងៃ សុក្រ ៧ រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ដល់ ១២ ខែមិថុនា ឆ្នាំ ២០២០ដោយមានការសហការរៀបចំដោយនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ ។ គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាល ដើម្បី ៖
១. បង្កើនសមត្ថភាពមន្ត្រីបច្ចេកទេសក្នុងការគ្រងគ្រង ថែរក្សា កែលម្អ គេហទំព័រ ឲ្យមានភាពប្រសើរឡើង
២. បង្កើនប្រសិទ្ធិភាពលើការគ្រងគ្រងទិន្នន័យ គេហទំព័រ ដោយការប្រើប្រាស់កម្មវិធី WordPress
៣. បង្កើនប្រសិទ្ធភាព គុណភាព និងភាពទាក់ទាញ ដើម្បីទទួលការចាប់អារម្មណ៍ពីអ្នកចូលទស្សនាគេហទំព័រ លើការផ្សព្វផ្សាយសកម្មភាពសម្របសម្រួល និងសិក្សាស្រាវជ្រាវរបស់អាជ្ញាធរទន្លេសាប ។
ជាកិច្ចបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាម នឹងទទួលបាននូវ៖
ជាកិច្ចបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាម នឹងទទួលបាននូវ៖
-ទទួលបានចំណេះដឹងពីបៀប Install និងប្រើប្រាស់ WordPress ទាំងក្នុង Local និងនៅលើ Server
-ទទួលបានការយល់ដឹងពីការប្រើ Cpanel របស់ Server
-សិក្ខាកាមបាន អនុវត្ត ក្នុងការបង្កើតវេសសាយដោយខ្លួនឯង បានម្នាក់១
-យល់ដឹងក្នុងការធ្វើអោយវេបសាយរក្សាបាននៅសុវត្ថិភាព។