ឯកឧត្តម លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គម្រោង SATREPS

​ថ្ងៃ ព្រ​ហស​ត្បិ៍ ១០ រោច ខែ ក​ត្កិ​ក ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​គម្រោង SATREPS តំណាង​ដោយ​សាស្ត្រាចារ្យ YOSHIMURA ប្រធាន​គម្រោង SATREPS រួមមាន​តំណាង JICA តំណាង ITC​។ កិច្ចប្រជុំ​ផ្តោតលើ​ខ្លឹមសារ​សំខាន់ៗ​ដូចតទៅ​៖
1) ទិន្នន័យ​គុណភាព​ទឹក​លើ 55 ទីតាំង​យក​សំណាក ត្រូវ​ផ្តល់​មកអោយ អ​.​ទ​.​ស មុននឹង​បន្ត​ការសហការ​នៅ​ឆ្នាំ 2020 លើ​ការសិក្សា​តាមដាន​លើ​គុណភាព​ទឹក​រវាង​ស្ថាប័ន​ទាំង 2
2) ក្រោយពី​ពិនិត្យ​ច្បាស់លាស់​លើ​ទិន្នន័យ​ដែល អ​.​ទ​.​ស ទទួលបាន នឹងមាន​ការប្រជុំ​ពិភាក្សា​លើ​កិច្ចសហការ​នៅ​ឆ្នាំ 2020 ដោយ​ផ្តោតលើ​ការទទួលខុសត្រូវ​រប​ស់ អ​.​ទ​.​ស លើ​ការចុះ​យក​សំណាក​ទឹក និង​គម្រោង SATREPS- ITC លើ​ការវិភាគ​សំណាក​ទឹក​
3) ផែនការ​គោល​របស់ អ​.​ទ​.​ស ផ្តោតលើ​ទីតាំង​សិក្សា​សំខាន់ៗ ដូចជា​៖
(​ក​) ការតាមដាន​គុណភាព​ទឹក​ដែល​បង្កដោយ​វិស័យ​កសិកម្ម នៃ​តំបន់​កំពង់​ភ្លុក​-​កំពង់​ឃ្លាំង​
(​ខ​) ការតាមដាន​គុណភាព​ទឹក​ដែល​បង្កដោយ​កត្តា​មនុស្ស​នៅ​ភូមិប​ណ្តែ​ក​ទឹក​នៃ​តំបន់​កំពង់​លួង​
(​គ​) ការតាមដាន​គុណភាព​ទឹក​ដែល​បង្កដោយ​លំហូរ​សំនឹក​ដី​ពី​អាង​ទន្លេ​ស្ទឹងសែន​។​
​កិច្ចប្រជុំ​ពិភាក្សា នឹង​បន្ត​នៅ​ខែមករា ឆ្នាំ 2020 និង​ចាប់​អនុវត្ត​នៅ​ខែមេសា ឆ្នាំ 2020​។​