សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការស្រាវជ្រាវ​កសាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ធនធាន​ទឹកជា​មួយអង្គ​ការ​FAO

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​
​បាន​ចូលរួម​កិច្ចប្រជុំ​កិច្ចប្រជុំ​ពិភាក្សា​ការស្រាវជ្រាវ​កសាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ធនធាន​ទឹកជា​មួយអង្គ​ការ​FAO​នៅ​ក្រសួង​ធនធានទឹក ឧតុនិយម ដោយមាន​ការចូលរួម​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ ប្រធាន​នាយកដ្ឋាន​ពី​បណ្តា​នាយកដ្ឋាន​ជំនាញ​ចំណុះ​ក្រសួង និង​ជំនាញការ ADB​។
​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អង្គការ​FAO​លើ​ការងារ​ដូចតទៅ ៖
១- បង្កើន​ការស្រាវជ្រាវ​កសាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ធនធានទឹក​ដោយមាន​ល​ក្ខ​ណៈ​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ការទាក់ទាញ​អ្នកវិនិយោគ​ពី​ស្ថាប័ន​ហិរញ្ញប្បទាន​ធំៗ ក្នុង​ពិភពលោក​ឲ្យ​បោះទុន​ធំៗ​ជា​អតិបរិមា​លើ​គម្រោង​គ្រប់គ្រង​វិស័យ​ធនធានទឹក​។​
២- អង្គការ UN-FAO និង​សហការ​ជិតស្និទ្ធ​ជាមួយនឹង​រដ្ឋាភិបាល​ប្រទេស Australia ដើម្បី​បង្កើន​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​ធារាសាស្ត្រ ក្នុងប្រទេស​កម្ពុជា​។​
​អង្គប្រជុំ​ខាងលើ​បាន​ប្រព្រឹត្តទៅ​ទទួល​នូវ​លទ្ធផល​ផ្លែផ្កា​ខ្ពស់​ជា​អតិបរមា ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​សហប្រតិបត្តិ​ការល្អ​យូរអង្វែង​។​