សកម្មភាព​វគ្គ​បណ្តុះបណ្តាល​ការផលិត​វីដេអូ និង​សរសេរ​អត្ថបទ (Social Media and Communication)

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១១ រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែសីហា ឆ​ឆ្នាំ​២០១៩ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការផលិត​វីដេអូ និង​សរសេរ​អត្ថបទ សម្រាប់ Social Media and Communication” ដល់​មន្ត្រី​ព័ត៌មានវិទ្យា​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដែល​មា​នេ​យៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ ។ វគ្គ​បណ្តុះបណ្តាល​នេះ ក្នុង​គោលបំណង ដើម្បី​៖
- បង្កើន​ចំណេះដឹង​ក្នុងការ​អនុវត្ត​បង្កើត​មាតិកា​វីដេអូ និង​ការសរសេរ​អត្ថបទ​សម្រាប់​ផលិត​វីដេអូ
- យល់ដឹង​ពី​ប្លង់​ថត និង បច្ចេកទេស​វីដេអូ និង​បទ​យកការណ៍ និង Documentary
- យល់ដឹង​ពី​ការអនុវត្ត​ជាក់ស្តែង​នៃ​ការថត​វីដេអូ
- ការប្រើប្រាស់​កម្មវិធី​សម្រាប់​កាត់ត​ដើម្បី​ផលិត​វីដេអូ
​ជា​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ ៖
- ចំណេះដឹង​លើ​បច្ចេកទេស​បង្កើត​វីដេអូ សម្រាប់ social Media
- ចំណេះដឹង​លើ​បច្ចេកទេស​ធ្វើ​បទសំភាសន៍ បទ​យកការណ៍ Video voxp-pop និង​ការប្រើប្រាស់​កាមេរ៉ា​
- យល់ដឹង​ពី A-Roll and B-Roll និង​របៀប​រៀបចំ​ផែនការ​សម្រាប់ធ្វើ​មាតិកា ដើម្បី​ផលិត​វីដេអូ និង​សរសេរ​អត្ថបទ​វិ​ដេ​អូ​
- ចំណេះដឹង​ពី​ការប្រើប្រាស់​កម្មវិធី​កាត់ត​ក្នុង​ទូរស័ព្ទ សម្រាប់​បង្កើត​វីដេអូ​ខ្លី​ដោយ​អនុវត្តន៍​ជាក់ស្តែង​។​