សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​លើ​ផល​ចាប់ ប្រភេទ​ត្រី ប្រភព​ត្រី ប្រភេទ​ឧបករណ៍​នៅតាម​យឿ​ត្រី​នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តសៀមរាប ៖

កាលពីថ្ងៃទី ៣-៦ ខែ កុម្ភៈ ឆ្នាំ ២០១៤ ក្រុមការងារ មន្ត្រីបច្ចេកទេសរបស់អាជ្ញា ធរទន្លេសាបដឹកនាំដោយឯកឧត្តម អ៊ឹង គឹមលាង អគ្គលេខាធិការរង បានចុះសិក្សាស្រាវជ្រាវ លើផលចាប់ ប្រភេទត្រី ប្រភពត្រី ប្រភេទឧបករណ៍នៅតាម យឿត្រីក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តសៀមរាប ដើម្បីវាយតម្លៃពីបរិមាណនេសាទនៅតាមយឿត្រី និងធ្វើជាមូលដ្ឋានក្នុងការ ចុះអនុវត្តគម្រោងសិក្សា អំពីផលស្តុកបឹងទន្លេសាប ក្នុងទិសដៅចូលរួមអនុវត្ត និងលើកកម្ពស់នូវកិច្ចការការពារធនធានធម្មជាតិ និងជីវចម្រុះនៃបឹងទន្លេសាប ជាពិសេសធនធានជលផលបឹងទន្លេសាប ។