នាថ្ងៃពុធ ០១ រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍ Acoustic Doppler Current Profiling (ADCP) ដល់មន្ត្រីអាជ្ញាធរ ទន្លេសាប ដើម្បីប្រសិទ្ធភាពការងារក្នុងការប្រើប្រាស់ឧបករណ៍នេះ ដែលវគ្គនេះ បានប្រព្រឹត្តទៅនៅសាលបណ្តុះបណ្តាលរបស់ក្រសួងធនធានទឹក និងឧតុនិយម មានរយៈពេល ២ថ្ងៃ ជាមួយនឹងការអនុវត្តជាក់ស្តែងផងដែរ។ ឧបករណ៍ ADCP ជាឧបករណ៍ទំនើបសម្រាប់វាស់ធារទឹក ល្បឿនទឹក មុខកាត់ទន្លេ ស្ទឹង បាតទន្លេ ដោយប្រើកម្មវិធី software riversurveyor និង hydrosurveyor ដែលជាអត្ថប្រយោជន៍ក្នុងការសិក្សារបស់មន្ត្រីជំនាញ អាជ្ញាធរទន្លេសាប ។