សកម្មភាព​ចូលរួម​វេទិកា​ថ្នាក់​តំបន់​លើក​ទី ៧ នៃ MRC REGIONAL STAKEHOLDER FORUM

នា​ថ្ងៃ ច័ន្ទ ០២ រោច ដល់ ថ្ងៃ អង្គារ ០៣ រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០-២១ ខែឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​បឹង​ទន្លេសាប​កម្ពុជា និង​អាង​សុង​ក្លា​ប្រទេស​ថៃ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដែល​ដឹកនាំ​ដោយ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប និង​ជា​អ្នក​អនុវត្តន៍​គម្រោង​ផ្ទាល់ បាន​ចូលរួម​វេទិកា​ថ្នាក់​តំបន់​លើក​ទី ៧ នៃ MRC REGIONAL STAKEHOLDER FORUM នៅ​ទីក្រុង​បាងកក​។
​វេទិកា​នេះ​មាន​គោលបំណង​៖
១/ បង្ហាញ និង ចែករំលែក ការអនុវត្ត​គម្រោង​កន្លងមក និង​សមិទ្ធិផល​ដល់​អ្នកពាក់ព័ន្ធ​
២/ ស្វែងរក​អនុសាសន៍ ស្ថាបនា និង​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​។​
​ដោយឡែក​ក្រុមការងារ អ​ទស បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី សមិទ្ធិផល​រួម​របស់​គម្រោង និង​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ តាមរយ​: Panel Discussion ជាមួយ​បណ្តាល​ប្រទេស​ដែល​បាន និង​កំពុង​អនុវត្តន៍ គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន ដែល​ឧបត្ថម្ភ​ថវិកា ដោយ ធនាគារពិភពលោក តាមរយ​: MRCs​។