ថ្ងៃសុក្រ ១៤ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ សុក្រ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានចូលរួម សិក្ខាសាលានៃការចាប់ផ្តើមប្រតិបត្តិគម្រោង M-IWRM-III ស្តីពី ការគាំទ្រដើម្បីធ្វើឲ្យប្រសើរឡើងការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេ សេកុង សេសាន ស្រែពក (3S) និងអាងព្រែក (4P)។ គម្រោងនេះមានការគាំទ្រដោយធនាគារ ពិភពលោក (WB) ពីឆ្នាំ ២០១៩-២០២១។
គោលបំណងនៃគម្រោង៖
១ ការគ្រប់គ្រងធនធានទឹក និងធនធានជលផល នៅតំបន់ 3S និងអាងព្រែក 4P
២ ពង្រឹងនូវយន្តការពិភាក្សាតំបន់ឆ្លងដែន (Trans-boundary Dialogue)
៣ រួមចំណែកពង្រឹងនូវសមត្ថភាពស្ថាប័នលើការគ្រប់គ្រងធនធានទឹក ការធ្វើផែនការ និងការអភិវឌ្ឍ។
ការអនុវត្តគម្រោងខាងលើនេះ គឺមានការសម្របសម្រួលដោយគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) និងជំនួញបេច្ចេកទេសពី Denish Hydraulics Institute (DHI) និង eWater។