សក​ម្ឋ​ភាព​ការសិក្សា​ស្រាវជ្រាវ​ពី​ធ្វើ​បច្ចុប្បន្នភាព​ផែនទី Atlas នៃ​ភូមិ​ក្នុង​តំបន់​៣

​ថ្ងៃ ចន្ទ ១២ រោច ខែផល្គុន ដល់​ថ្ងៃ​សុក្រ ១ កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ដែលមាន​លោក ហេង សុវណ្ណារ៉ា ជា​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​អនុវត្ត​ផែនការ​សកម្មភាព​សម្រាប់​ជំហាន​ទី ០២ លើ​ការសិក្សា​ស្រាវជ្រាវ​ពី​ធ្វើ​បច្ចុប្បន្នភាព​ផែនទី Atlas នៃ​ភូមិ​ក្នុង​តំបន់​៣ នៅ​ភូមិ​ថ្នល់​ឈើទាល ភូមិ​ពាម​ខ្នង ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់​គឺ​÷
១. សិក្សា និង​កំណត់​ចំនួន​ភូមិ​ក្នុង​តំបន់​៣ ដែល​នៅលើ​ទឹកជា​អចិន្ត្រៃយ ០៦​ខែ​លើទឹក​០៦​ខែ​លើគោក និង​នៅលើ​គោក​ជា​អចិន្ត្រៃយ​
២. សិក្សា​ពី​សក្តានុពល​របស់​ភូមិ​៖ ផ្តោត​សំខាន់​លើ ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ប្រជាសាស្ត្រ វិស័យ​អប់រំ វិស័យ​សុខាភិបាល សាសនា សេដ្ឋកិច្ចសង្គម និង​វិស័យ​ទេសចរណ៍​
៣. ចងក្រង​ទិន្នន័យ​ធ្វើ​ផែនទី Atlas ។​