ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អ​ទស​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​គម្រោង SATREPS

នា​ថ្ងៃ ចន្ទ ០៦ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អនុវត្តន៍​គម្រោង ចូលរួម​សិក្ខាសាលា​រួមគ្នា​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុមការងារ ដែល​បាន​អនុវត្ត​ពាក់កណ្តាល​ឆ្នាំកន្លងមក​របស់​ក្រុម​ទាំង​៧ នៃ​គម្រោង SATREPS (Joint Seminar of half year project activities of SATREPS of 7 Working Groups) និង​ការលើក​ទិសដៅ​សេណា​រី​រ៉ូ​អនុវត្តន៍​បន្ត ២០១៩-២០២០ ដែល​អញ្ជើញ​ចូលរួម​សមាជិក​ក្រុមការងារ​គម្រោង​មកពី​អាជ្ញាធរ​ទន្លេសាប ប្រទេស​ជប៉ុន អង្គការ JICA វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(ITC) ។​