ថ្ងៃ អង្គារ ១៤ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៩ នៅខេត្តបាត់ដំបង អាជ្ញាធរទន្លេសាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងសៀវភៅ Atlas និងកម្រងរូបភាពវិដេអូបឹងទន្លេសាប ក្រោមគម្រោងកិច្ចសហប្រតិបត្តិរវាងបឹងទន្លេសាប(កម្ពុជា) និងអាងសុងក្លា(ថៃ) លើការគ្រប់គ្រងធនធានទឹកចម្រុះ ដឹកនាំដោយឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប ។ សិក្ខាសាលា ក្នុងគោលបំណងដើម្បីជជែកពិភាក្សា និងបទបង្ហាញការធ្វើសេចក្តីព្រាង Atlas និងការកែសម្រួលវិដេអូ ឱ្យស្របទៅនឹងខ្លឹមសារអត្ថបទ។