ថ្ងៃ អង្គារ ០៨ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធាន អាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស ជួបប្រជុំជាមួយក្រុមការងារគម្រោង SATRAPS ដើម្បីបូកសរុបការងារដែលបានអនុវត្តកន្លងមក និងរៀបចំផែនការបន្ត។
ការងារសំខាន់បន្ទាប់គឺ៖
១) ផែនការតម្លើងស្ថានីយឧតុនិយមចំនួន ២ទៀតនៅតំបន់បឹងទន្លេសាប ។
២) ការជួសជុលឡើងវិញស្ថានីយឧតុនិយមនៅកំពង់លួង។