កិច្ចប្រជុំ​ក្រុម​ជំនាញការ​ថ្នាក់​តំបន់ ស្តីពី​ការ​តាម ដាន​បរិស្ថាន​រួមគ្នា (Joint Environment Monitoring) នៅ​ប្រទេស​ឡាវ​

​កាលពី​ថ្ងៃ​ច័ន្ទ ០១ រោច ដល់ ថ្ងៃ​ពុធ ០៤ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ មករា ឆ្នាំ ២០១៩ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ថ្នាក់​តំបន់​ចំនួន​ពីរ​៖
១) ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​វិធីសាស្ត្រ​ការតាមដាន​ភាពសម្បូរ​បែប និង ភាព​ផ្សេងគ្នា​នៃ​ប្រភេទ​ត្រី​។​
២)​សេចក្តីព្រាង​កម្មវិធី​សម្រាប់​តាមដាន​បរិស្ថាន​រួមគ្នា​លើ​គម្រោង​វា​រី​អគ្គិសនី​លើ​ទន្លេ​មេ ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​ជំនាញការ​អន្តរជាតិ​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​៖
១- ពិភាក្សា​លើ​កម្មវិធី​តាមដាន​បរិ​ស្ថាន​រួមគ្នា លើ​ផលប៉ះពាល់​នៃ​គម្រោង​វា​រី​អគ្គិសនី នៅ​ទន្លេមេគង្គ​មេ​។​
២- ពិភាក្សា​វិធីសាស្ត្រ និង​ទិន្នន័យ​ដែល​ត្រូវការ សម្រាប់​ការរៀបចំ​ផែនការ និង​គ្រោង​ប្លង់​បច្ចេកទេស​នៃ​គម្រោង​វា​រី​អគ្គិសនី​។​
៣- ពិភាក្សា​លើ​ការសាកល្បង ការតាមដាន​បរិស្ថាន​រួមគ្នា លើ​គម្រោង​ដន​សា​ហុង និង​សា​យ៉ា​ប៉ូ​រី​។​