កិច្ច​ជំនួប​ពិភាក្សា​ការងារ​អនុវត្ត​គម្រោង Establishment of Environmental Conservation Platform of Tonle Sap Lake

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែកត្តិក ឆ្នាំច សំរិទ្ធ​ស​ក្ក័ ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​អគ្គលេខា ធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​តំណាង​គម្រោង Establishment of Environmental Conser -vation Platform of Tonle Sap Lake(JICA/ITC) និង​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប​។ ជំនួប​ពិភាក្សា​ការងារ​បាន​ផ្តោត​សំខាន់​ទៅលើ ប្រវត្តិ​គម្រោង​,  បច្ចុប្បន្នភាព​គម្រោង និង​លទ្ធផល​សំខាន់ៗ​របស់​គម្រោង SATREPS, ការដំឡើង​ស្ថានីយ​វាស់​គុណភាព​ទឹក​នៅ​កំពង់​លួង និង​បញ្ហា​ផ្សេងៗ​លើ​កិច្ចសហ ប្រតិបត្តិការ​អនុវត្ត​គម្រោង​នាពេលខាងមុខ​។​