នាថ្ងៃអាទិត្យ ៥ កើត ដល់ ថ្ងៃសុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី 14-19 ខែតុលា ឆ្នាំ 2018 ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប បានដឹកនាំប្រតិភូ អញ្ជើញចូលរួមសន្និសិទបឹងពិភពលោកលើកទី 17 ដែលប្រព្រឹត្តទៅនៅ Tsukuba International Congress Center ប្រទេសជប៉ុន 8 ក្រោមការរៀបចំដោយ Ibaraki Prefectural Government and The International Lake Environmental Committee Foundation ។ ក្នុងឱកាសនេះដែរ ដើម្បីចូលរួមលើកកម្ពស់ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការ តាមរយៈនៃការចែករំលែកនូវការយល់ដឹងនិងបទពិសោធន៍ការងារ សំដៅពង្រឹងងប្រសិទ្ធភាពការងារជាមួយដៃគូរពាក់ព័ន្ធ អំពីការគ្រប់គ្រងអាងបឹងចម្រុះ (Integrated Basin Lake Management IBLM) ក្នងសន្និសិទបឹងពិភពលោក លើកទី 17 ដែលបានប្រព្រឹត្តទៅនៅប្រទេសជប៉ុន ឯកឧត្តម បានចូលរួមចែករំលែកការយល់ដឹង អំពីតួនាទីវេទិកាព័ត៌មាន សម្រាប់ការគ្រប់គ្រងអាងបឹងចម្រុះនៅក្នុងតំបន់អាសុី រួមជាមួយបទពិសោធន៍សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចិរភាព Sustainable Development Goal (SDG) ចំពោះការទទួលខុសត្រូវរបស់អាជ្ញារធរទន្លេសាប ពាក់ព័ន្ធជាមួយអាងបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា ។