នាថ្ងៃទី 1 ដល់ 4 ខែតុលា ឆ្នាំ2018 លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតកម្ម និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប និងជាសមាជិកក្រុមទី៧ នៃគម្រោង SATRAPS បានចុះសិក្សាស្រាវជ្រាវរួមគ្នាក្នុងការប្រមូលទិន្នន័យស្ទង់មតិសម្រាប់ គម្រោង Establishment of Environmental Conservation Platform of Tonle Sap ដោយមានកិច្ចសហការជាមួយក្រុមសាកលវិទ្យាល័យជប៉ុន ។ ការសិក្សាបានផ្តោតលើគុណភាពទឹកដោយយកសំណាកទឹកនៅតាមស្ថានីយចម្រោះទឹកស្អាត សិក្សាពីភាពកំណរទឹក ដីល្បាប់ និងការចុះអង្កេតគ្រួសារពាក់ព័ន្ធបរិស្ថានសេដ្ឋកិច្ចសង្គម និងសុខភាព ស្ថិតនៅ តំបន់គោលដៅភូមិបណ្តែតទឹកឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង។