នាព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រួវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យស្ថានបច្ចេកមន្ត្រីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប និងជា សមាជិកក្រុមការងារអនុវត្តស្រាវជ្រាវគម្រោង Establishment of Environmental Conservation of Tonle Sap Lake ក្រោមកិច្ចសហការដៃគូរជាមួយវិទ្យាស្ថានបច្ចេកទេសកម្ពុជា (ITC) និងជប៉ុន(JICA) បានអញ្ជើញចូលរួមប្រជុំគណៈកម្មការចម្រុះ (Join Committee Meeting) លើកទី៣ ដើម្បីផ្លាស់ប្តូរយោបល់លើលទ្ធផលការងារឆ្នាំកន្លងទៅ និងបន្តតាមដាន ពង្រឹងផែនការសកម្មភាពការងារ រួមជាមួយគម្រោងថវិកាបន្តអនុវត្តឆ្នាំបន្ទាប់ ក្រោមជំនួយគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) ។