ថ្ងៃច័ន្ទ ១ រោច ខែស្រាបណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនិងថ្ងៃទី 27-31 ខែសីហា ឆ្នាំ 2018 ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប តំណាងខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ចូលរួមចែករំលែកការយល់ដឹងពីតុល្យភាពការអភិរក្ស និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីប្រកបដោយចិរភាព ក្នុងបរិបទសន្តិសុខទឹកនៃការគ្រប់គ្រងអាងទន្លេ តាមរយៈតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់អាជ្ញាធរទន្លេសាប ក្នុងការសម្របសម្រួលដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ នៅក្នុងព្រឹត្តិការណ៍ World Water Week ដែលបានប្រព្រឹត្តទៅ នៅទីក្រុង Stockholm,ប្រទេស Sweden។