ការចុះ​តាមដាន និង​វាយតម្លៃ​លើ​ធនធាន​ត្រី​នៅ​បឹង​ទន្លេសាប​

នៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១១ ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក ខូវ មាស អនុប្រធាន នាយកដ្ឋានធនធាន ធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះធ្វើការពិនិត្យ តាមដាន និងវាយតម្លៃ លើធនធានត្រី នៅក្នុងខេត្ត កំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់។

គោលបំណងនៃការចុះសិក្សានេះគឺដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើ  កូនត្រីនៅក្នុងរដូវបន្តពូជ តាម រយៈការប្រើឧបករណ៍នេសាទ ថ្នង និងជន អូសនៅតាមតំបន់ព្រៃលិចទឹក និងវាលស្មៅលិចទឹក ដែលសម្បូរដោយកូនត្រី និងធ្វើការវាយតម្លែលើ ការធ្វើអាជីវកម្មនេសាទគ្រួសារ តាមរយៈប្រជានេសាទនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងឃុំកំពង់លួង ស្រុកក្រគរ ខេត្តេពោធិ៍សាត់ តាមរយៈការប្រើប្រាស់ឧបករណ៍នេសាទ  មង ដាក់នៅតាមទន្លេ,ព្រែក និងវាលស្មៅលិចទឹកនៃតំបន់៣ របស់បឹងទន្លសាប ។ នេះជាការសិក្សាជាលើកទី២ ហើយ បន្ទាប់ពីធ្វើការចុះសិក្សា តាមដានកាលពី ថ្ងៃទី២៥ ដល់ ថ្ងែទី២៧ ខែ កក្កដា ឆ្នាំ ២០១១ កន្លងមកនេះ។