សកម្មភាព​សិក្សា​ស្រាវជ្រាវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​បរិស្ថាន តំបន់​ទន្លេសាប​

​នា​ថ្ងៃទី 14 ដល់​ថ្ងៃទី 17 ខែ​មិនា ឆ្នាំ 2018 មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការតាមដាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​បរិស្ថាន តំបន់​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​សហគមន៍​អូ​ម៉ា​ល់ ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្របតាម​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​2018 ។​