នៅថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១១ កន្លងទៅថ្នីៗនេះ ក្រុមការងារកសិកម្មរបស់អាជ្ញាធរ ទន្លេសាប ដែលដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានចុះធ្វើបទសម្ភាសន៍ ជាមួយថ្នាក់ឃុំ ដែលពាក់ព័ន្ឋ ក្រោមប្រធានបទ ផ្តោត សំខាន់ទៅលើកសិកម្ម ដំណាំស្រូវក្រោមផ្លូវជាតិលេខ៦ ដែលមាន ចំនួន ៣៨ឃុំ ស្ថិតក្នុងស្រុកទាំង ៥ រួមមាន ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេតកំពង់ធ់ំ។
ជាលទ្ធផលឃើញថា ប្រជាជនដែលរស់នៅក្នុងភូមិក្រោមផ្លូវជាតិ បានចាប់អារម្មណ៍ជាបណ្តើរៗទៅលើការធ្វើស្រូវ បង្កើនរដូវ មានរយៈពេល ៣ខែ ចាប់ផ្តើមដើមខែ ឧសភា ទៅ ខែ កក្កដា ហើយក្នុងនោះ ក៏មានប្រជាជនមួយចំនួនបាន អនុវត្តន៍ស្រូវបង្កើនរដូវនេះ ទទួលទិន្នផលបាន ពី ៤ ទៅ ៥ តោន/ហិចតា។
សកម្មភាពក្រុមការងារបើកទំព័រកិច្ចប្រជុំ ជាមួយថ្នាក់ឃុំនៅសាលាស្រុកបារាយណ៍ ដើម្បីឈានទៅរកការធ្វីបទ សម្ភាសន៍ទាក់ទិននឹងដំណាំស្រូវក្រោមផ្លូវជាតិ។