នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ នៅសាលបណ្តុះបណ្តាល អគារដើមត្នោត នៃក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) មានរៀបចំវគ្គពង្រឹងការយល់ដឹងបន្ថែម អំពីសារៈប្រយោជន៍ នៃការប្រើប្រាស់ និងគ្រប់គ្រង់ព័ត៌មាន ទិន្នន័យក្នុងប្រព័ន្ធ TSA-Server ក្រោមអធិតីភាពឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដែលមានការអញ្ជើញចូលរួមពីលោក-លោកស្រីជាប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានអនុប្រធានការិយាល័យ និងក្រុមការងារជំនាញរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។ វគ្គពង្រឹងការយល់ដឹងពីសារៈប្រយោជន៍ នៃការប្រើប្រាស់ និងគ្រប់គ្រងព័ត៌មាន-ទិន្នន័យ TSA-Server នេះ ដើម្បីឲ្យមន្ត្រីក្រោមឱវាទ អទស ទទួលបានការយល់ដឹងស៊ីជម្រៅពីអត្ថប្រយោជន៍នៃការប្រ់ប្រាស់ និងការគ្រប់គ្រងព័ត៌មាន ទិន្នន័យក្នុងប្រព័ន្ធ Sever (Sever Data file) និងជម្រុញការយកចិត្តទុកដាក់ឲ្យកាន់តែសកម្មក្នុងការបញ្ជូនរាល់ទិន្នន័យនិងឯកសារទៅរក្សាទុកក្នុងប្រព័ន្ធ TSA-Sever ក្នុងទិសដៅប្រមូលផ្តុំឯកសារទិន្ន័ន័យ ដែលនឹងបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង រក្សាទុកប្រកបដោយសុវត្ថិភាព និងការចែករំលែក។