ការចុះផ្សព្វផ្សាយបទបញ្ជាលេខ០១បប និងពិនិត្យសកម្មភាពបទល្មើសនេសាទ លូស្បៃមុង (ហៅ សៃ)នៅភូមិសាស្ត្រ ខេត្ត កំពង់ចាម និងកណ្តាល

លោក អ៊ឹង គឹមលាង ប្រធាននាយកដ្ឋានត្រួតពិនិត្យ ការធ្វើអាជីវកម្ម និងអភិរក្សនៃអាជ្ញាធរ ទន្លេសាប រួមទាំងមន្ត្រីក្រោមឱវាទ កាលពីថ្ងៃទី ២០-២១ ខែ កញ្ញា ឆ្នាំ ២០១១ បានចុះផ្សព្វផ្សាយបទបញ្ជាលេខ០១បប និងពិនិត្យសកម្មភាពបទល្មើស នេសាទ លូស្បៃមុង (ហៅ សៃ)នៅភូមិសាស្ត្រ ខេត្ត កំពង់ចាម និងកណ្តាល  ។

ក្នុងនោះមានការបើកអង្គប្រជុំ ដើម្បីផ្សព្វផ្សាយបញ្ជាលេខ ០១បប ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១១ របស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធាន ការលុបបំបាត់ភាពអាណាធិបតេយ្យនៃការដាក់សម្រាស់ ធ្នួស ព្រួល និងសំណង់កាត់ទន្លេ ស្ទឹង ព្រែក អូរ នៅតាមបណ្តាខេត្តពាក់ព័ន្ធ និងបឹងទន្លេសាប និងរិៈរកវិធានការ បង្ក្រាបបទល្មើសនេសាទ លូស្បៃមុង ឱ្យមាន ប្រសិទ្ឋភាព ដោយមានការចូលរួម រដ្ឋបាលជលផល នាយខ័ណជលផល នាយរង ប្រធានផ្នែក ប្រធានសង្កាត់ និងអាជ្ញាធរស្រុក ឃុំ ភូមិ ។ក្រោយពីប្រជុំផ្សព្វផ្សាយរួចមកក្រុមការងារបានប ន្តទៅពិនិត្យបទល្មើសនេសាទ ដែលមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានស្រុកចំនួនបីគឺស្រុកបាធាយ កងមាស និងជើងព្រៃ ក្នុងឃុំចំនួន១៣គឺ ឃុំ កាំងក្រាំង ជាលា ច្បាអំពៅ ព្រែកកុយ ស្តៅ កងតាណឹង រកាទេ ខ្ចៅ រាយប៉ាយ  សូទិព្វ ព្រែកចារ ខ្នុរដំបង និងផ្តៅជុំ និង បន្តទៅ ភូមិសាស្ត្រខេត្តកណ្តាល គឺស្រុក ពញាឮ  ក្នុងឃុំ កោះចិន កំពង់អុស និងកំពង់លួង ដែលជាទីតាំងភូមិសាស្ត្រប្រព្រិត្តិបទល្មើសនេសាទដោយប្រើប្រាស់ ឧបករណ៍ លូស្បៃម៉ុង ច្រើនជាងគេ។