កាលពីថ្ងៃទី ៤ ដល់ថ្ងៃ៦ ខែតុលា ឆ្នាំ២០១១ ក្រុមការងារ របស់អាជ្ញាធរទន្លេសាបដែលដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានចុះធ្វើសកម្មភាព ដើម្បីស្រង់ស្ថិតិកសិកម្ម ផ្តោតសំខាន់លើ ៖
ដំណាំស្រូវ និងចុះពិនិត្យ ជាក់ស្តែងពីស្ថានភាពដំណាំស្រូវ នៅតំបន់១ និង តំបន់២ នៅឃុំ ឬស្សីក្រាំង គារ មោងឬស្សី ព្រៃស្វាយ ជ្រៃ តាលាស់ ព្រៃតូច កកោះ ស្រុកមោងឬស្សី - ឃុំតាប៉ុន រកា នរា អន្លង់វិល អូរដំបងពីរ កំពង់ព្រៀង កំពង់ព្រះ ស្រុកសង្កែ - ឃុំបឹងព្រីង ជ្រោយស្តៅ តាម៉ឺន តាពូង អូរតាគី ជ្រៃ ស្រុកថ្មគោល - ឃុំព្រៃចាស់ កោះជីវាំង ពាមឯក ព្រែកនរិន្ទ ព្រែកហ្លួង ព្រែកខ្ពប សំរោងក្នុង ស្រុកឯកភ្នំ និង សង្កាត់ក្តុលដូងទាវ ស្លាកែត ចំការសំរោង អូរចារ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមាន ការជាប់ពាក់ព័ន្ធនៅ តំបន់១ និង តំបន់២ ក្រោមផ្លូវជាតិលេខ៥។
ក្រុមការងារកសិកម្មរបស់អាជ្ញាធរទន្លេសាប ក្រោមការដឹកនាំរបស់ ឯកឧត្តម មាសអឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប បើកកិច្ចប្រជុំ ជាមួយថ្នាក់ឃុំ នៅសង្កាត់អូរចារ ស្តីពីដំណាំស្រូវនៅតំបន់១ និង តំបន់២ ក្រោមផ្លូវជាតិលេខ៥។