នៅថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១១ ដោយមាន កិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរ ទន្លេសាប ក្រុមការងារអាជ្ញាធរទន្លេសាបដឹកនាំ ដោយ លោក ខូវ មាស ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងក្រុមការងារ National University of Singapore, Defense Scientific Organization នៃប្រទេសសឹង្ហបុរី និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា បានចុះទៅធ្វើការសិក្សាស្រាវជ្រាវជំហ៊ានទី២ លើការយកសំណាក ដី ទឹក ភក់ ត្រី លៀស និងប្លង់តុង នៅ៤ទីតាំងគឺ៖
- TS1 : ចុងឃ្នាស ស្ថិតក្នុងខេត្ត សៀមរាប
- TS2 : ពាមបាង ស្ថិតក្នុងខេត្ត កំពង់ធំ
- TS3 : ឆ្នុកទ្រូ ស្ថិតក្នុងខេត្ត កំពង់ឆ្នាំង
- TS4 : ផាត់សណ្តាយ ស្ថិតក្នុងខេត្ត កំពង់ធំ
ចំពោះសំណាកដែលបានប្រមូលមកពីបឹងទន្លេសាបទាំងនោះ នឹងត្រូវធ្វើការវិភាគដើម្បីរកមើលអំពី សមាសធាតុគីមី និងសមាសធាតុផ្សំផ្សេងៗទៀត។ សំណាកទឹកគឺធ្វើការវិភាគនៅកម្ពុជា ចំពោះ សំណាកដី, ភក់, ត្រី, លៀសនិងប្លង់តុង ត្រូវបញ្ជូន ទៅធ្វើការវិភាគនៅប្រទេសសឹង្ហបុរី ។