កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានអនុញ្ញាតឲ្យ គណប្រតិភូបារាំង ដែលមានលោក Jacques Oudin, លោក René Regnault ដែលជាសមាជិកព្រឹទ្ឋសភា និងលោក Michel Stein (មីហ្សែល ស្ទេន)ដែលជាភ្នាក់ងារគ្រប់គ្រងអាងទន្លេ
Loire-Bretagne ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅក្រសួងធនធានទឹក និងឧតុនិយម។
ការពីភាក្សានេះបានផ្តោតទៅលើគំរោងថវិការជំនួយរបស់ភាគីបារាំង ដើម្បីរៀបចំការគ្រប់គ្រងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ឋ ដោយផ្តើមការសិក្សា នៅឆ្នាំ ២០១២ លើអាងទន្លេស្ទឹងសែន។
ក្រោយពីការពិភាក្សា ខាងភាគីបារាំងអាចផ្តល់ជំនួយជាថវិការប្រមាណ ៤០ម៉ឺនអ៊ឺរ៉ូ សម្រាប់ គម្រោងលើការ គ្រប់គ្រងបឹងទន្លេសាប ជាពិសេសអាងទន្លេស្ទឹងសែន ដែលស្ថិតនៅក្នុងខេត្ត កំពង់ធំ នៅឆ្នាំ ២០១២ -២០១៣ ខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណគុណរចំពោះរដ្ឋាភិបាលបារាំង ដែលបានផ្តល់ជំនួយលើគម្រោងនេះ។
កិច្ចពិភាក្សានេះបានបញ្ចប់ប្រកបដោយភាព ស្និទ្ឋស្នាល និងប្រកបដោយជោគជ័យ ។