មន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាបបានចុះទៅពិនិត្យដល់កន្លែងត្រីរាជងាប់

កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង ៣រសៀលមានត្រីរាជមួយក្បាលបានចូលក្នុ ងដាយត្រីជួរទី២C នៃរាជធានីភ្នំពេញ ហើយបានលែងទីវិញនៅវេលាម៉ោង៥ ល្ងាចថ្ងៃដដែល។  ត្រីនោះមាន ប្រវែងសរុប ២,៤៥ម៉ែត្រ ប្រវែងពិមាត់ដល់ចំនុចឆែកកន្ទុយ ២,២៣មែត្រ ប្រវែងមាត្រដ្ឋាន២,១៨មែត្រ ប្រវែងក្បាល៦៥សង់ទីមែត្រ ប្រវែងជំរៅខ្លួន៨០សង់ទីមែត្រ មានទម្ងន់ ១៧៦ គីឡូក្រាម ហើយមន្ត្រីជលផលពាក់ស្លាកលេខសំគាល់ លេខ២៤៩៥។

ក្រោយពីលែងអស់រយះពេលពីរថ្ងៃ គឺវេលាម៉ោង៦ព្រឹក ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១១ត្រីនោះបានងាប់អណ្ដែតតាមទឹកទន្លេ ក្នុងភូមិ អំពិល ជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាបមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាបបានចុះទៅពិនិត្យដល់កន្លែង ត្រីងាប់ និងបញ្ជូនទៅកាន់មន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវដើម្បីវះកាត់ ពិនិត្យមើលខាងក្នុងពោះ រកមូលហេតុនៃការងាប់ឲ្យបានច្បាស់។ វេលាម៉ោង ១១:៤៥នាទី មន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាបដឹកនាំដោយ ឯកឧត្តម លឹម ពុយ ធ្វើការវះកាត់ដើម្បីពិសោធន៍ និងរកមូលហេតុដែលបណ្តាល អោយត្រីងាប់។
ក្រោយពី វះកាត់យើងពិនិត្យឃើញថា នៅក្នុងពោះត្រីពុំមានអ្វីកត់សំគាល់នោះទេ ដូចនេះយើងពិបាកធ្វើការសន្និដ្ឋានអំពីមូលហេតុអ្វីដែលធ្វើអោយត្រីងាប់ ។