វគ្គ​បណ្តុះបណ្តាល​ង្រឹ​ង​សមត្ថភាព​លើក​ទី 2 ដល់​ក្រុមការងារ​គណៈកម្មការ​ប្រតិបត្តិ​អាង​ស្ទឹងសែន​

​ថ្ងៃ សុក្រ ៧ កើត ខែ ចេត្រ នព្វស័ក ពស ២៥៧១ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ នៃ​អាង​ស្ទឹងសែន បាន​ដឹកនាំ និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​លើក​ទី 2 ដល់​ក្រុមការងារ​គណៈកម្មការ​ប្រតិបត្តិ​អាង​ស្ទឹងសែន រួមមាន ៖ ក្រុមការងារ​សហគម​ន៍​កសិករ​ប្រើប្រាស់​ទឹក និង​ធារាសាស្ត្រ​កសិកម្ម​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ។ វគ្គ​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​នីតិវិធី​ក្នុងការ​បង្កើត​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក កិច្ចដំណើរការ និង​ការថែទាំ​ប្រព័ន្ធធារាសាស្ត្រ និង​តម្រូវការ​ទឹក ការប្រើប្រាស់​ពូជស្រូវ ការប្រើប្រាស់​ជី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ក្នុង​ដំណាំ​ស្រូវ បន្លែ និង​កិច្ចដំណើរការ​ការងារ​របស់​បណ្តាញ​កសិករ​។ វគ្គ​បណ្តុះបណ្តាល​នេះ បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា អគ្គនាយកដ្ឋាន​កសិក​ម្ម និង​ក្រុមហ៊ុន​ថ្នាំ​សម្លាប់​សត្វល្អិត DuPont  ដែលមាន​សិក្ខាកាម​ចូលរួម​សរុប 40 នាក់ ក្នុងនោះ​ស្រី 7 នាក់​។