កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ម្សិលមិញនេះ មន្ត្រីជំនាញរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម លឹម ពុយ បានចុះទៅ ពិនិត្យ ល្បឿនទឹកហូរ ចរាចរត្រី សីតុណ្ហភាពទឹក និងពិនិត្យមើល ស្ថានភាពបាតទន្លេ ដោយឧបករណ៍ Eco-sounder (Lowrance)នៅទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងបណ្តាឡូត៍ដាយរបស់រាជធានីភ្នំពេញ និងខេត្តកណ្តាល ។
ជាលទ្ធផល ក្រុមជំនាញយើងពិនិត្យឃើញថា នៅទន្លេមេគង្គលើ មានជម្រៅជាមធ្យម ១២m សីតុណ្ហភាព ២៧.១ ០C ល្បឿនទឹកហូរពី ០.៤០m ទៅ ០.៥០m ក្នុង១វិនាទី និងមានត្រីបន្តិចបន្តួចធ្វើចរាចរ ។
នៅទន្លេមេគង្គក្រោម មានជម្រៅជាមធ្យម ១៨.៥m សីតុណ្ហភាព ២៨.២ ០C ល្បឿនទឹកហូរ ០.៧០m ក្នុង១វិនាទី និងមានត្រីបន្តិច បន្តួចធ្វើចរាចរ ។
ចំណែកទន្លេបាសាក់វិញ មានជម្រៅជាមធ្យម ៧.៥m សីតុណ្ហភាព ២៨ ០C ល្បឿនទឹកហូរ0.70m ក្នុង១វិនាទីនិងមិនសូវមានត្រីធ្វើ ចរាចរ ។
រីឯនៅតាមដងទន្លេសាប (ឡូត៍ដាយ រាជធានីភ្នំពេញ និងខេត្តកណ្តាល) វិញ ក្រុមជំនាញរបស់អាជ្ញាធរ ទន្លេសាបបានពិនិត្យនៅ ដាយជួរទី១៥ (ខាងចុងរបស់ខេត្តកណ្តាល) ឃើញថា មានត្រីច្រើន ល្បឿនទឹកហូរ ០.៩m ក្នុង១វិនាទី សីតុណ្ហភាព ២៧ ០C មានជម្រៅជាមធ្យម ១៥m និងនៅ ដាយជួរទី២ (ខាងដើមរបស់ រាជធានីភ្នំពេញ) យើងពិនិត្យឃើញថា មានត្រីច្រើន ល្បឿនទឹកហូរ ១.៨m ក្នុង១វិនាទី សីតុណ្ហភាព ២៨ ០C និងមានជម្រៅជាមធ្យម ១៨,៥m។
{flv}Mission24112011{/flv}