ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ជួបពិភាក្សា​ការងារ​ជាមួយ អង្គការ UNESCO

នា​ព្រឹក​ថ្ងៃ ពុធ ៧ កើត ខែផល្គុន ឆ្នាំ រកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ជួបប្រជុំ​ពិភាក្សា ជាមួយ​មន្ត្រីជាន់ខ្ពស់រ​បស់​អង្គការ​យូ​នី​ស្កូ ដឹកនាំ​ដោយ​លោកស្រី Ms. Anne Lemaistre តំណាង​អង្គការ​យូ​នី​ស្កូ​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។ គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា គឺ​ធ្វើការ​សិក្សា​ស្វែងយល់​ពី​សកម្មភាព​ការងារ និង​ទិសដៅ​ការងារ​រវាង​ភាគី​ស្ថាប័ន​ទាំងពីរ ក្នុងការ​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ ដើម្បី​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប ជាពិសេស​ការរក្សាបាន​នូវ​សុខមាលភាព​តំបន់​ស្នូល​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ។ ជំ​នូ​ប​ពិភាក្សា​ក្នង​ស្មារតី​ពង្រឹង​តួនាទី​ភារកិច្ច និង​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ។​