នាព្រឹកថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ គ.ស២០១៧ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីបច្ចេកទេស ស្តីពីវិធីសាស្ត្រសរសេររបាយការណ៍គម្រោង/កម្មវិធី ដែលបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប នៅសាលបណ្តុះបណ្តាលទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។ វគ្គបណ្តុះបណ្តាល មានរយៈពេល ៣ថ្ងៃនេះ គោលបំណងដើម្បីកសាងសមត្ថភាពមន្ត្រីឲ្យមានចំណេះជាទ្រឹស្តី និងចំណេះដឹងអនុវត្តបានងាយស្រួល និងប្រកបដោយទំនុកចិត្តលើការសរសេររបាយការណ៍គម្រោង/កម្មវិធី។ ជាលទ្ធផលរំពឹងទុកនៃវគ្គបណ្តុះបណ្តាល មន្ត្រីនឹងទទួលបាននូវ ៖
- កំណត់បាននូវការយល់ដឹងពីបទបញ្ញាតិ ប្រភេទរបាយការណ៍ និងសមាសភាគ
របាយការណ៍
- យល់ច្បាស់ពីវិធីសាស្ត្រនៃការសរសេររបាយការណ៍អោយមានសង្គតភាពជាមួយ
ប្រភេទរបាយការណ៍គម្រោង/កម្មវិធី
- យល់ច្បាស់ចៀសវាងការការភ័ន្តច្រលំ និងកំហុសឆ្គងនៃការសរសេររបាយការណ៍ ។