នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការដាក់បញ្ចូលលតំបន់ស្នូលស្ទឹងសែនជាតំបន់រ៉ាមសារទី ៥ របស់ប្រទេសកម្ពុជា ក្រុមអធិបតីភាពឯកឧត្តម យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន ។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយអំពីអនុសញ្ញារ៉ាមសារ សារសំខាន់នៃតំបន់ដីសើម និងដើម្បីបញ្ចប់ដំណើរការដាក់បញ្ចូលតំបន់ស្នូលស្ទឹងសែនជាតំបន់រ៉ាមសារទី ៥ របស់ប្រទេសកម្ពុជា ។