នាថ្ងៃទី 10 ដល់ថ្ងៃទី 14 ខែ តុលា ឆ្នាំ 2017 ក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប ចុះសិក្សាស្រាវជ្រាវពីស្ថានភាពផលិតកម្មកសិកម្ម ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត ក្នុងវិស័យកសិកម្មរបស់ប្រជាកសិករក្នុងតំបន់ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង ។
ការសិក្សាក្នុងគោលបំណងដើម្បី:
- សិក្សាពីបរិមាណផ្ទៃដីបង្កបង្កើនផល
- ប្រភេទពូជដំណាំកសិកម្ម
- វិធីសាស្ត្រ និងបច្ចេកទេសដាំដុះ
- ប្រភេទជីកសិកម្ម (ឈ្មោះជី ប្រភពជី រយៈពេលប្រើប្រាស់ តម្លៃ ។ល។)
- ប្រភេទថ្នាំសម្លាប់សត្វល្អិត (ឈ្មោះថ្នាំ ប្រភពថ្នាំ សារធាតុសកម្ម រយៈពេលប្រើប្រាស់ តម្លៃ ។ល។) ។